ជ្រោយចង្វារ ៖ អាជ្ញាធរសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ បានបន្តបើកយុទ្ធនាការបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បានចំនួន ៣១នាក់ (ប្រុស ១៨នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ១៥នាក់ (ប្រុស ០៨នាក់) និងផ្តល់ថ្មីចំនួន ១៦នាក់ (ប្រុស ១០នាក់)។
សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ បានចំនួន ១៣នាក់ (ប្រុស ០៥នាក់) ក្នុងនោះ ផ្តល់ឡើងវិញចំនួន ០៦នាក់ (ប្រុស ០២នាក់) និងផ្តល់ថ្មីចំនួន ០៧នាក់ (ប្រុស ០៣នាក់)៕
រដ្ឋបាលខណ្ឌជ្រោយចង្វា
...