លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកម្សៅបំប៉នសុខភាពរបស់មូលនិធិខ្មែរអភិវឌ្ឍន៍ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម

ចែករំលែក៖

ភ្នំពេញៈកាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅអគារផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម ស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកម្សៅបំប៉នសុខភាពរបស់មូលនិធិខ្មែរអភិវឌ្ឍន៍ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម ដែលបានផ្តល់ឲ្យពីមូលនិធិកាឡូគ្រីស នៅសហរដ្ឋអាមេរិកចំនួន១២០កំប៉ុង ទៅចែកជូនជាលើកទី៧ សម្រាប់រយៈពេល១ខែដល់កុមារ កំព្រារស់នៅជាមួយមេរោគអេដស៍-ជម្ងឺអេដស៍ចំនួន១១៥នាក់ ។
កាកបាទក្រហមកម្ពុជា នៅតែបន្តជួយយកចិត្តទុកដាក់ចំពោះក្មួយៗកុមារ ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕

image image image image image

សុខ​ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print