ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល៖

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការស្រាវជ្រាវរកឃើញកាហ្វឈ្មោះ MA KHAW (សញ្ញសេះស) មានផ្ទុកនូវ សារធាតុដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានទទួលព្រឹត្តិប័ត្រវិភាគគុណភាពពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបញ្ជាក់ ថា កាហ្វេឈ្មោះ MA KIIAW (សញ្ញាសេះស) Box = 15g * 10Sach + I Capsule មានលួចដាក់សារធាតុ ឱសថសម័យដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ មាត្រា២ថ្មី កាហ្វេ MA KHAW (សញ្ញាសេះស) Box = 15g * 10 $achets + I Capsule ដែលកំពុងផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ ១-ស្ដេចកាហ្វេ ២-បិតាកាហ្វេ 0962221811 ៣-កាហ្វេប៉ូវកម្លាំងបុរស និងតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវចាត់ទុកជាឱសថ ដែលរាល់ការប្រើប្រាស់ត្រូវមានវេជ្ជបញ្ជា និងមានការប្រុងប្រយ័ត្នបំផុត។ ដើម្បីធានានូវសុវត្ថិភាពដល់សាធារណជន ទូទៅក្រសួងសុខាភិបាលតម្រូវឱ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត សូមណែនាំដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អាជ្ញាធរមានសមត្ថកិច្ចឱ្យធ្វើការស្រាវជ្រាវ និងប្រមូលត្រឡប់មកវិញនូវផលិតផលខាងលើនេះ ដែលបានលក់នៅ តាមបណ្តាញសង្គមហ្វេសប៊ុក និងតាមមធ្យោបាយផ្សេងទៀតមកកម្ទេចចោល។

បន្ទាប់ពីផ្សព្វផ្សាយប្រកាសព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះជាបន្ត ទៀតនឹងត្រូវទទួលទោសតាមបទប្បញ្ញាត្តិពាក់ព័ន្ធជាធរមាន។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ កាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស) Box = 15g * 10Sacl + I Capsule ក្លែងក្លាយនេះជាបន្ទាន់ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់កាហ្វឈោ្មះ MA KHAW (សញ្ញាសេះស) Box = 15g * 10Sach + 1 Capsule ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣.៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។

សូមភ្ជាប់ជាមួយនូវរូបភាពកាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print