ភ្នំពេញ, នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, តូបលក់កំណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី អាជីវករលក់កំណាត់ រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់បងប្អូនដែលបានទៅតូបលក់កំណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី
អ្នកជំងឺជាអាជីវករទីតាំងខាងលើបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១ ទីតាំងដែលវិជ្ជមាន និងតូបក្បែរៗនោះត្រូវបានបិទ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនដែលបានចូលទីតាំងក្នុងអំឡុងពេលខាងលើ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។
ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក្រើនរំលឹក សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ៕
...
ដោយ, សិលា