ផ្លូវបេតុងមួយខ្សែ បណ្តោយប្រវែង ២៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅមុខអគារប៉ាស្ទ័រ ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ កំពុងចាប់ផ្តើមដំណើរការស្ថាបនា

ចែករំលែក៖

ជ្រោយចង្វារ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់ជ្រោយចង្វារ និងភូមិ ដឹកនាំដោយ លោក កែវ ឈុនលី សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងលោក ពេជ សារឿន ចៅសង្កាត់ជ្រោយចង្វារ និង ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតនៅមុខអគារប៉ាស្ទ័រ ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាអំណោយរបស់ឯកឧត្តមផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរថា ផ្លូវខាងលើនេះមានបណ្តោយប្រវែង ២៧ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០,០៦ម៉ែត្រ ដោយធ្វើការចាក់បេតុងសុទ្ធ។
ផ្លូវបេតុងនេះ មានសារៈប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយសម្រួលដល់ការធ្វើដំណើរចេញចូលលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ប៉ាស្ទ័រ សរុបប្រមាណជា ១៩៦គ្រួសារ៕

image image image image

សុខ​ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print