ធនាគារជាតិនៃកម្ពជា ប្រកាសការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០.០០០.០០០ (ម្ភៃលានដុល្លារអាមេរិក) នៅថ្ងៃស្អែកត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពជា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ។

ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជានឹង ដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០.០០០.០០០ ដុល្លារអាមេរិក (ម្ភៃលានដុល្លារអាមេរិក) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនាពេលព្រឹក នៃថ្ងៃដេញថ្លៃជាក់ស្តែង។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាម កាលបរិច្ឆេទខាងលើ តាមការគួរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print