ភ្នំពេញ, គិតត្រឹមម៉ោង៩,៣០នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អគ្គីភ័យដែលឆេះនៅទូដាក់ឯកសារនៅក្រសួងរ៉ែ និងថាមពលបានរលត់ទាំងស្រុងហេីយ។ នេះបើយោងតាមរដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់នៅយប់ថ្ងៃទី២៧ ខែកញ្ញា ។
សូមបញ្ជាក់ថា, អគ្គិភ័យមួយបានឆាបឆេះទូដាក់ឯកសារក្រសួងរ៉ែ និងថាមពល ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្រសួងរ៉ែ និងថាមពល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា , មូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយឆាបឆេះខូចខាតសម្ភារៈធ្វេីពីឈេីលេីថ្មបេតុង ទំហំ ៣០ម៉ែត្រ គុណ ៣០ម៉ែត្រ តុ ទូ ឯកសារមួយចំនួន និងម៉ាស៉ីនត្រជាក់ចំនួន១ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ចំពោះប្រតិបត្តិការជួយសង្គ្រោះអគ្គីភ័យខាងលេីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ០៦គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មេីនឹង ២៦ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ ភារ៉ាដង្កោ