អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសស្វែងរកបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ដែលលួចរត់ចេញពីមណ្ឌលព្យាបាល ឱ្យសាមីខ្លួនចូលខ្លួនមកព្យាបាលជំងឺ ជាបន្ទាន់ជៀសវាងបង្កភាពប្រឈមធ្ងន់ធ្ងរដល់សុខភាពផ្ទាល់ខ្លួន និងអាចចម្លងមេរោគដល់អ្នកដទៃ !

ចែករំលែក៖

ខេត្តឧត្តរមានជ័យ: រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យឲ្យបានជ្រាបថា ក្នុងចន្លោះពេលកំពុងមានធ្លាក់ភ្លៀងរលឹមនាវេលាយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលួចរត់ចេញពីមណ្ឌលព្យាបាលផ្លុង ស្ថិតនៅភូមិផ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបុគ្គលអ្នកជំងឺខាងលើត្រូវបានធ្វើតេស្ករកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផ្លុង ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងស្វែងរកបុគ្គលអ្នកជំងឺខាងលើដើម្បីមកព្យាបាលបន្ត ជៀសវាងការចម្លងមេរោគកូវីដ-១៩ ទៅក្នុងសហគមន៍។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និង ក្នុងករណីមានព័ត៌មានពីបុគ្គលខាងលើ សូមផ្ដល់ដំណឹងជាបន្ទាន់តាមរយៈលេខទូរស័ព្ទ ០៩៧ ៩៤៦ ៦៦៦៣, ០៩៧ ៩៨២ ២២៨៤ ឬក្នុងករណីសាម៉ីខ្លួនទទួលបានសេចក្ដីប្រកាសព័ត៌មាននេះ សូមចូលខ្លួនមកព្យាបាលជំងឺ ជាបន្ទាន់ជៀសវាងបង្កភាពប្រឈមធ្ងន់ធ្ងរដល់សុខភាពផ្ទាល់ខ្លួន និងអាចចម្លងមេរោគដល់អ្នកដទៃ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print