លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារក្រសួងសុខាភិបាល រួមទាំង លោក អ៊ុំ​ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ។

បន្ទាប់មក លោករដ្ឋមន្រ្តីបានបន្តចុះពិនិត្យសកម្មភាពអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួចបន្តទៅពិនិត្យមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលបំពាក់ម៉ាស៊ីន PCR ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនៃក្រុងសិរីសោភណ្ឌ និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យជាប្រចាំដើម្បី ជៀសវាងជំងឺរាករូស ជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ-១៩ ព្រមទាំងបានចែកឱសថសម្លាប់មេរោគ ថ្នាំរមាស់ មុងជ្រលក់ថ្នាំ និងសាប៊ូ ជាដើម។

លោករដ្ឋមន្រ្តី ក៏បានផ្តល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នូវឱសថបុរាណចិន ថ្នាំព្យាបាលពស់ចិក និងឱសថសារវន្តមួយចំនួន៕

...

ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print