ម្ចាស់ជើងឯកកីឡាចំបាប់ស៊ូម៉ូដ៏ល្បីរបស់ប្រទេសជប៉ុនប្រកាសចូលនិវត្តន៍

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា កីឡាករ Hakuho ដែលជាម្ចាស់ជើងឯកដ៏អស្ចារ្យបំផុតរបស់កីឡាចំបាប់ស៊ូម៉ូបានសម្រេចចិត្តចូលនិវត្តន៍ដោយសារបញ្ហាជង្គង់របស់គាត់។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានឈ្នះកំណត់ត្រាការប្រកួតចំនួន៤៥ដែលមានចំនួនឈ្នះច្រើនជាង១៣ដងនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែគាត់ត្រូវអាក់ខានប្រកួតដោយសាររបួសពេញមួយឆ្នាំ។

កីឡាករ Hakuho បានបង្ហាញខ្លួនតែម្នាក់គត់នៅឆ្នាំ២០២១ នៅការប្រកួតកម្មវិធី Nagoya Grand Sumo Tournament ក្នុងខែកក្កដាដោយមិនដែលចាញ់សោះ ដើម្បីឈ្នះពានរង្វាន់បន្ទាប់ពីខកខានការប្រកួតទាំងអស់ ឬមួយផ្នែកនៃការប្រកួតទាំង៦កម្មវិធីកន្លងទៅ។

គាត់និងកីឡាករចំបាប់១៧នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យខកខានការប្រកួតបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា Hakuho បានសម្រេចចិត្តចូលនិវត្តន៍ដោយសារតែរបួសជង្គង់ខាងស្តាំដែលធ្វើឱ្យគាត់មិនអាចប្រកួតក្នុងអាជីពដ៏អស្ចារ្យរបស់គាត់បន្ទាប់ពីឈ្នះ១.១៨៧ដង។ សមាគមស៊ូម៉ូជប៉ុនបាននិយាយថា ខ្លួនមិនមានយោបល់អ្វីទេពាក់ព័ន្ធនឹងការចូលនិវត្តន៍របស់គាត់។

កើតតំបន់ Munkhbat Davaajargal និងជាកូនប្រុសរបស់អ្នកចំបាប់ម្នាក់ដែលឈ្នះមេដាយប្រាក់អូឡាំពិក លោក Hakuho បានចេញពីប្រទេសម៉ុងហ្គោលីមកដល់ប្រទេសជប៉ុនតាំងពីអាយុ១៥ឆ្នាំដើម្បីចូលក្នុងពិភពកីឡាស៊ូម៉ូ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០១ និងបានឈ្នះពានរង្វាន់ផ្នែកកំពូលដំបូងរបស់គាត់នៅខែឧសភា ឆ្នាំ២០០៦ មុនពេលឈានដល់ចំណាត់ថ្នាក់ខ្ពស់បំផុតរបស់កីឡាយូកូហ្សូណានៅអាយុ២២ឆ្នាំក្នុងខែកក្កដា ឆ្នាំ២០០៧ ។

លោក Hakuho ទទួលបានសញ្ជាតិជប៉ុននៅខែកញ្ញា ឆ្នាំ២០១៩ ដោយផ្តល់ឱ្យគាត់នូវសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកួតកីឡាស៊ូម៉ូដែលជាប្រភេទកីឡាដ៏ពេញនិយមរបស់ជប៉ុនបន្ទាប់ពីចូលនិវត្តន៍។ គាត់ទុកកីឡានេះជាយូកូហ្សូណាដែលមានអាយុកាលវែងជាងគេរបស់កីឡាស៊ូម៉ូដោយបានប្រកួតលើសពី១.០០០ដងរបស់គាត់គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ៕

...

(រូបភាព ៖ Reuters)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print