ស្លាប់១៧នាក់របួស១៥០នាក់ដោយសារបាក់ស្ពាននៅឥណ្ឌា

ចែករំលែក៖

តាមតួលេខចុងក្រោយបង្ហាញឱ្យឃើញ ថា មានមនុស្សដល់ទៅ១៧នាក់ស្លាប់ និង ជាង១៥០នាក់បានរងរបួសនៅក្នុងហេតុការណ៍បាក់ស្រុតស្ពានអាកាសមួយកន្លែង នៅក្នុងទីក្រុងកាល់កាតា ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣១ ខែមីនា ។

ប៉ូលិសឥណ្ឌាបានឱ្យដឹងថា ក្រុមជួយ សង្គ្រោះបានអូសសាកសពជនរងគ្រោះ ១០នាក់ចេញពីគំនរបាក់បែក។ ចំណែក អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។

ការខិតខំជួយសង្គ្រោះត្រូវបានធ្វើឡើង យ៉ាងប្រញាប់បំផុត ហើយជនរងគ្រោះ ភាគច្រើនជាកម្មករសំណង់ដែលជាប់នៅ ខាងក្រោមគំនរបាក់បែក។ រថយន្ដជា ច្រើនគ្រឿងក៏បានជាប់នៅក្នុងគំនរបាក់ បែកនោះដែរ ។

បណ្ដាញទូរទស្សន៍ New Delhi NDTV បានផ្សាយថា តំបន់ពាណិជ្ជកម្ម Bara មានមនុស្ស និងរថយន្ដកុះករ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យ២ផ្សេងគ្នានៅតំបន់កាល់ការតា រដ្ឋBengal ។

កម្លាំងប្រតិកម្មរហ័សជាតិ NDRF បានចូលរួមជួយសង្គ្រោះផងដែរ។ ស្ពាន អាកាសខាងលើបានសាងសង់ឡើងកាលពីឆ្នាំ២០០៩ ហើយពន្យារពេលសម្ពោធ ជារៀងរហូត។ ពេលដំបូងស្ពាននេះត្រូវ រួចរាល់នៅឆ្នាំ២០១២ ប៉ុន្ដែរហូតមក ទល់ពេលនេះមិនទាន់រួចរាល់ជាស្ថាពរ នៅឡើយ នៅសល់ប្រមាន៤៥ភាគរយ ទៀតទើបហើយរួចរាល់ ។

បណ្ដាញព័ត៌មានឥណ្ឌាបានផ្សាយថា ឡានស្ទូច១៤០តោនក៏មិនអាចលើកទម្ងន់ ក្បាលស្ពានដែលបាក់រួចដើម្បីជួយសង្គ្រោះ អ្នកជាប់នៅខាងក្នុងនោះដែរ។ កំណាត់ ស្ពានដែលបាក់នោះមានប្រវែង១០០ម៉ែត្រ ចំណែកស្ពានអាកាសនោះមានប្រវែង ជាង១៩០០ម៉ែត្រ។ កម្លាំងទាហានជាង ៣០០នាក់ និងគ្រូពេទ្យបានចូលរួមក្នុង សកម្មភាពជួយសង្គ្រោះនោះ ៕

image

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print