សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងបង្កើនការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

ចែករំលែក៖

កាលពីថ្ងៃទី៣១ ខែមីនា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានសន្យាសហ ការគ្នាស្អិតល្មួតជាងនេះក្នុងការអនុវត្ដ ច្បាប់ដាក់ទណ្ឌកម្មរបស់ អ.ស.ប ប្រឆាំង កូរ៉េខាងជើង ក្រោយពេលដែលប្រទេស នេះមានសកម្មភាពឌឺដងបង្កឱ្យតានតឹងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

មានប្រសាសន៍ក្រោយជំនួបពិភាក្សា ត្រីភាគី ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ និងនាយករដ្ឋ មន្ដ្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បញ្ជាក់ ថា ការអនុវត្ដច្បាប់ទណ្ឌកម្មគឺជាគន្លឹះ ដ៏សំខាន់ក្នុងការទប់ស្កាត់កូរ៉េខាងជើង បន្ដសកម្មភាពឌឺដងគំរាមកំហែងសន្ដិសុខនៅក្នុងតំបន់ ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គឿនហេ បញ្ជាក់ថា មេដឹកនាំ ប្រទេសទាំងបី បានពិភាក្សាពិវិធីសាស្ដ្រ ទប់ទល់នឹងកូរ៉េខាងជើងដែលបានបង្កើនកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីល។ ទីក្រុងព្យុងយ៉ាងនឹងទទួលរងការដាក់ទណ្ឌ កម្មច្រើនជាងនេះប្រសិនបើកូរ៉េខាងជើងនៅតែបន្ដឌឺដងនោះ ។

យ៉ាងណាក៏ដោយទង្វើថ្មីរបស់ក្រុងព្យុង យ៉ាងពេលនេះមិនមែនជារឿងគួរឱ្យត្រេក ត្រអាលឡើយ ព្រោះវានឹងធ្វើឱ្យស្ថាន ការណ៍នៅក្នុងឧបទ្វីបកូរ៉េដែលកំពុងតានតឹងស្រាប់រឹតតែឡើងកម្ដៅខ្លាំងមួយកម្រិត ទៀត។ សូមជម្រាបជូនថា គ្រាន់តែនៅ ៣ខែដើមឆ្នាំ២០១៦ នេះរបបក្រុងព្យុង យ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលចំនួន៤ដង។ ម្យ៉ាង ទៀតការប្រកាសរបស់លោកគីម ជុងអ៊ុន ថ្ងៃនេះបានកើតមានឡើងចំពេលដែល លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ បានបញ្ជាឱ្យកងទ័ពប្រុង ប្រយ័ត្នកម្រិតខ្ពស់និងត្រៀមជើងព្រួលទប់ ស្កាត់រាល់ការគំរាមរបស់កូរ៉េខាងជើង។ ដោយឡែកចំពោះការបន្ថែមទណ្ឌកម្ម របស់បស្ចិមប្រទេស និងសហគមន៍ អន្ដរជាតិនាពេលកន្លងមកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកោះហៅក្រុមអ្នកជំនាញឯករាជ្យ មានសមាជិក៤៧នាក់ឱ្យអនុម័តលើ សេចក្ដីសម្រេចចិត្ដមួយអូសថ្នាក់ដឹកនាំ កំពូលៗរបស់កូរ៉េខាងជើងទៅកាត់ទោសក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាសេចក្ដីសម្រេចចិត្ដមួយទទួល បានការគាំទ្រពីសហភាពអឺរ៉ុបនិងប្រទេសជប៉ុន ៕

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print