ខេត្តបន្ទាមានជ័យ ៖ មនុស្ស០២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីបុកម៉ូតូ០២គ្រឿង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៥៦៣ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ខាងលិចសាលាឃុំគោករមៀត ប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលគោករមៀតបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ប៊ិន ដា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក បើកម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខៀខៀវលាយទឹកប្រាក់ គ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរួមដំណើរឈ្មោះ កៃ យ៉ុន អាយុ៥២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកជនរងគ្រោះស្លាប់ម្នាក់ទៀតឈ្មោះ ប្រម ថៃ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក បើកបរម៉ូតូម៉ាកហុងដាវ៉េវ 110 ពណ៌ទឹទឹកប្រាកលាយខៀវគ្មានស្លាកលេខ ស្លាប់នៅមន្ទីរពេទ្យមង្គលបូរី ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុម៉ូតូ០២គ្រឿងខាងលើបានធ្វើដំណើរក្នុងទិសដៅពី កើតទៅលិច ។ លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកាមរី០១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-3202 ពណពណ)បៃតងចាស់ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បានរេចង្កូតទៅបុកម៉ូតូទាំង០២គ្រឿង ពេញទំហឹងតែម្តង ហើយរថយន្តបានជ្រុលធ្លាក់ចូលក្នុងវាលស្រែ ។ រីឯអ្នកបើកបររថរថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
ក្ក្នុងករណីនេះមន្រ្តីនគរបាលជំនាបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងលឿនខ្វះការប្រុងប្រយ័ត្ន(ឡើងជែង) ។
បច្ចុប្បន្នយានយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន ៕