អតីតប្រធានាធិបតីអាមេរិកលោក ត្រាំ៖ ជំរុញឱ្យចៅក្រមរដ្ឋផ្ល័ររីដា បង្ខំក្រុមហ៊ុន Twitter ឱ្យ​ប្រគល់គណនីរបស់លោកមកវិញ

ចែករំលែក៖

បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក​ ដែលត្រូវបានបិទខ្ទប់សំឡេងទាំងនៅក្នុង Facebook,YouTube និង Twitter ឥឡូវនេះត្រូវបានគេដឹងថា បានជំរុញឱ្យចៅក្រមរដ្ឋផ្ល័ររីដា (Florida) បង្ខំក្រុមហ៊ុនបណ្តាញសង្គម Twitter ឱ្យ​ប្រគល់គណនីរបស់លោកត្រលប់មកវិញ។

ចំពោះ​ការស្នើរបស់លោក ដូណាល់ ត្រាំ សម្រាប់ការដាក់សម្ពាធជាបឋម ប្រឆាំងនឹងក្រុមហ៊ុន Twitter ត្រូវបានធ្វើនៅល្ងាចថ្ងៃសុក្រ នៅទីក្រុងម៉ៃអាមី, រដ្ឋផ្ល័ររីដា ដោយលោកបានចោទប្រកាន់ថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំរបស់អាមេរិកមួយនេះ បានលុបចោលគណនីរបស់លោកកាលពីខែមករា ដោយសារតែបានទទួលរងសម្ពាធ ពីគូរប្រជែងនយោបាយរបស់លោកនៅក្នុងសភា។

បន្ថែមពីនេះ​ លោក ដូណាល់ ត្រាំ បានលើកឡើងថា៖ «Twitter បានអនុវត្តសិទ្ធិអំណាច និងការគ្រប់គ្រងលើសុន្ទរកថានយោបាយ នៅក្នុងប្រទេសនេះ ដែលមិនអាចវាស់វែងបានជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមក ព្រមទាំងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះការតស៊ូមតិតាមបែបប្រជាធិបតេយ្យ»។ ភ្លាមៗបែបនេះ ក្រុមហ៊ុន Twitter មិនទាន់អាចធ្វើការឆ្លើយតបណាមួយ ចំពោះពាក្យចោទប្រកាន់ពីសំណាក់ អតីតប្រធានាធិបតីរូបនេះឡើយ។

គួរបញ្ជាក់ថា​ លោក ដូណាល់ ត្រាំ កាលពីខែកក្កដាកន្លងទៅនេះក៏បានប្តឹងក្រុមហ៊ុន Alphabet ដែលជាម្ចាស់របស់ Google និងក្រុមហ៊ុន Facebook ផងដែរ ពីបិទខ្ទប់សេរីភាពនៃការបញ្ចេញមតិរបស់លោក តាមរយៈការបង្កកគណនីរបស់លោក នៅលើបណ្តាញសង្គមទាំងពីរនេះ៕ដោយ​៖ស​ តារា

រូបភាព​៖Reuters

...

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print