ព្យុះ​ទឹក​ភ្លៀង​បង្កឱ្យបាក់​ដី​​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោ ច​ណាស់​ ៧នាក់បានស្លាប់​​(មានវីដេអូ​)

ចែករំលែក៖

បើតាមការបញ្ជាក់ពីអាជ្ញាធរ​ឥណ្ឌូនេស៊ី​​ បាន​និយាយ​​ថា មានករណីគ្រោះបាក់ដីនៅ​កោះ​ស៊ូ​ម៉ា​ត្រា​ របស់​ខ្លួនដែល​បង្កឡើង​ដោយ​ព្យុះភ្លៀង​ខ្លាំង​ កាលពីថ្ងៃសុក្រទី​០១​ ខែ​តុលា​ ឆ្នាំ២០២១ បណ្ដាល​ឱ្យ​មនុស្ស ៧​នាក់​បាន​ស្លាប់​។ មិនតែប៉ុណ្ណោះ​ អាជ្ញាធរ​​ឥណ្ឌូនេស៊ី​ បាន​ព្រមាន​ថា​៖​ ភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់ខ្លាំង​នៅ​តំបន់​នោះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍​​នេះ​ ហើយ​អាច​បណ្តាលឱ្យ​ដី​មាន​ចលនា​បំលាស់​ទី​បន្ថែមទៀត ដូច្នេះ​​​​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

សូមជម្រាបថា​ មួយ​ថ្ងៃ​បន្ទាប់ពី​ការ​រអិល​បាក់​ដី​ បាន​វាយប្រហារ​ផ្ទះ​ពីរ​ដែល​នៅ​ជាប់​គ្នា​នៅក្នុង​ស្រុក​ផា​ដាង​ផា​រៀ​ម៉ាន់​ ​កាលពី​ថ្ងៃ​ពុធសប្ដាហ៍នេះ​ សាកសព​ចំនួន ៧នាក់​ត្រូវបាន​ទាញ​ចេញពី​ភក់​ខណៈ​មនុស្ស​ម្នាក់​ទៀត​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាំង​មាន​ជីវិត​ដោយ​របួស​បាក់ឆ្អឹង​។​ ចំណែក​ផ្ទះ​ជាង ៣០០ខ្នង​ និង​វាលស្រែ ៨០ ហិកតា​នៅ​ស្រុក​ផា​ដាង​ផា​រៀ​ម៉ា​ន់បាន​លិចលង់​។

បេី​តាម​លោក​ រូ​ ម៉ៃនួ​ មន្ត្រី​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុងស្រុក​ បាន​និយាយថា​”​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​រកឃើញ​បន្ទាប់ពី​យើង​អាច​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​កាលពី​រសៀល​ម្សិល​​មិញ​នេះ​”​។​

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ ​លោក​ ​អាប់​ឌុល មូហា​រី​ អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ​ ក៏បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញនេះ​ថា៖​”​សូម​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នៃ​បំលាស់​ទី​របស់​ដី​​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​”​៕ ដោយ​៖ស​ តារា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print