សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ​ និងគ្រួសាររងផលប៉ះពាល់ដោយសារកូវីដ​ ១៩​ ចំនួន៣ខែទៀត​ គឺខែតុលា​ ខែវិច្ឆិកា​ និង​ខែធ្នូ​ ២០២១

ចែករំលែក៖

ភ្នំពេញ ៖ លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ​លេីជីវភាពរស់នៅរបស់ប្រជាជន​ ជាពិសេសគ្រួសារក្រីក្រ​ មិនទាន់ថមថយ​។ នេះបើយោងតាមបញ្ជាក់ឱ្យដឹងពីលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា, នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ​ និង​ គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ​ ចំនួន៣ខែបន្តទៀត​ គគឺខែតុលា​ ខែវិច្ឆិកា​ និង​ខែធ្នូ​ ឆ្នាំ២០២១។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២​ ខែតុលា​ ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៧៤នាក់​ (ឆ្លងសហគមន៍​:​ ​​១៥៣ និង​ នាំចូល:​ ២១) និងមានជាសះស្បេីយ​ ៥៣៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៣០៥៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៣៩១៨នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ២៤នាក់​ សរុប​ស្លាប់ ២៣៦០នាក់ ។ សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 2443139 ស្មេីនឹង​ 143798 ក្នុង១លាន នាក់​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,០៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩១,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print