ភ្នំពេញ ៖ លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារផលប៉ះពាល់នៃជំងឺកូវីដលេីជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ មិនទាន់ថមថយ។ នេះបើយោងតាមបញ្ជាក់ឱ្យដឹងពីលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា, នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន៣ខែបន្តទៀត គគឺខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២ ខែតុលា ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៧៤នាក់ (ឆ្លងសហគមន៍: ១៥៣ និង នាំចូល: ២១) និងមានជាសះស្បេីយ ៥៣៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៣០៥៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០៣៩១៨នាក់ និងស្លាប់ថ្មី ២៤នាក់ សរុបស្លាប់ ២៣៦០នាក់ ។ សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2443139 ស្មេីនឹង 143798 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,០៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩១,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា