ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភថវិកា សម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះជូនដល់៖
១-លោក-លោកស្រីស្នងការរងទទួលបានអាវ១, ថវិកាចំនួន100$, ប្រេងសាំង ចំនួន៥០លីត្រ។
២-លោក-លោកស្រី នាយការិយាល័យទាំង៣២ ក្នុងម្នាក់ៗទទួលបានថវិកា១៥
មុឺនរៀល, មីចំនួន២កេស, ទឹកសុទ្ធចំនួន១កេស, ទឹកក្រូចចំនួន១កេស,ម៉ាស់ចំនួនចំនួន២ប្រអប់។ សរុបជាថវិកាទាំងអស់ ចំនួន២៧,៥៤០,០០០រៀល ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់គ្រប់កងកម្លាំងដែលបានពុះពារគ្រប់ឧបសគ្គ និងខិតខំអនុវត្តនូវភារកិច្ចការងារ និងកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតក្នុងសមាគមន៍យ៉ាងណាក្ដី ក៏កងកម្លាំងរបស់យេីងយកឈ្នះក្នុងភាពលំបាកមួយនេះ ដោយកាន់តែពង្រឹងបាននូវវិធានការជំនាញ និងវិធានការសុខាភិបាល បានជោគជ័យគួរឱ្យមានមោទកភាពផងដែរ ៕
ដោយ៖ វណ្ណៈ