ខេត្តបាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការការពារជំងឺឆ្លងកូវីដ១៩និងសុវត្តិភាពចរាចណ៍ផ្លូវគោក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខាលោកនាយកសាខា ដឹកនាំលោកគ្រូទីប្រឹក្សា យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន២៥នាក់ស្រី១៩នាក់សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំយុទ្ធនាការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិង ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការីករាលដាលនៃការឆ្លងជម្ងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ក្នុងក្រុងបាត់ដំបង។
លោក ងី សែត បានបញ្ជាក់ថា យុទ្ធនាការនេះគឺពិតជាបានផ្តល់នូវសារសំខាន់ជាច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅបានយល់ច្បាស់ពីការអនុវត្តច្បាប់ចរាចរណ៍នៅប្រទេសកម្ពុជា ក៏ដូចជាវិធានការការពារនៃការឆ្លងជំងឺកូវីដ១៩ផងដែរ ។ ទន្ទឹមនេះក្រុមការងារក៏បានផ្សព្វផ្សាយ សារាចរស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ របស់រាជរាដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះបានបញ្ជ្រាបឲ្យពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ និង២ចូលរួមក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលហើយត្រូវចាំថាយើងអាចភ្លេចកូវីដ១៩បានតែកូវីដ១៩ មិនភ្លេចយើងឡើយ។
ជាមួយគ្នានេះដែរក្រុមការងារ បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ជាប់ជានិច្ច កុំឱ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារ យើង និងសហគមន៍យើង ដោយឡែក អ្នកប្រើប្រាស់ផ្លូវទាំងអស់បន្ថែមពីលើការអនុវត្តគ្រប់វិធានការការពារការឆ្លងជម្ងឺកូវីដ១៩ សូមមេត្តាបន្តការយកចិត្តទុកដាក់ការប្រុងប្រយ័ត្ននិងការចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោករាល់ពេលធ្វើ ដំណើរនៅលើដងផ្លូវជានិច្ច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ និងសូមបងប្អូន គោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុង ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេស ជាតិយើង។
លោក ងី សែត បានបញ្ជាក់ថា ក្រុមការងារក៏បានចែកម៉ាស់ បាញ់អាល់កុល និងចែកខិតប័ណ្ណអប់រំអំពីជំងឺឆ្លងកូវីដ១៩ និងបានចែកសាប៊ូដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវ សម្រាប់លាងសម្អាតដៃឲ្យបានស្អាតមុននឹងពិសាចំណីអាហារឯកសារចរាចណ៍មួយចំនួនទៀត ។ លោកបណ្ឌិត ងី សែត បានចាត់ទុកថា យុទ្ធនាការផ្សព្វផ្សាយអំពីវិធាននៃការរឹតត្បិតកាតព្វកិច្ចក្នុងការអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនាពេលនេះគឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដើម្បីប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ១៩បន្ត។
ក្នុងការងារផ្សព្វផ្សាយនេះក្រុមការងារចែកម៉ាស់ក្រណាត់ចំនួន ១២០០ម៉ាស់ , ចែកខិតប័ណ្ណកូវីដចំនួន៣៦០សន្លឹក, ចំណាំងផ្លាស់ចំនួន ១០០សន្លឹក ខិត្តប័ណ្ណធំ៣កុំ ៣កាពារអស់ចំនួន៥០សន្លឹក និងប័ណ្ណប្រកាសខ្នាតតូចចំនួន ៥០០សន្លឹកនិង ឯកសារផ្សព្វផ្សាយចរាចណ៍ផ្លូវគោរួមមានៈ និងសៀវភៅច្បាប់ចរាចណ៍ ចំនួន ២០០ក្បាលសៀបភៅអប់រំមូលដ្ឋានគ្រះសុវត្ថិភាពចរាចណ៍ចំនួន ៣៥០ក្បាល ខិតបណ្ណ័របៀបពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវចំនួន៤៥០សន្លឹកខិតបណ្ណ័៣ផ្នតស្តីពីអ្វីដែលអ្នកបើបកត្រូវដឹង ចំនួន ៥០០សន្លឹក និងឯកសារពាក់ពន្ធមួយចំនួនទៀត៕
ដោយ៖សហការី