ខេត្តមណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូ ក្រុម ការងារបច្ចេកទេស ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរប្រៃសណីយ៍ខេត្ត និង តំណាងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមបណ្ដាលស្ថានីយបង្គោលអង់តែនសេវាទូរស័ព្ទ ក្នុងក្រុងស្រុកនៅខេត្តមណ្ឌលគិរី។
ការចុះត្រួតពិនិត្យស្ថានីយបង្គោលអង់តែនសេវាទូរស័ព្ទ នៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីផលវិបាករបស់ក្រុមហ៊ុនទូរស័ព្ទចល័ត និង ពង្រឹងការផ្ដល់គុណភាពសេវាទូរស័ព្ទកាន់តែទូលំទូលាយ ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការស្នើដល់តំណាងក្រុមហ៊ុនសេវាទូរស័ព្ទចល័តទាំងអស់ ឱ្យដាក់បុគ្គលិករបស់ខ្លួននៅតាមស្ថានីយសេវាអង់តែនទូរស័ព្ទចល័តរបស់ខ្លួន ដើម្បីការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ជួសជុលថែទាំ និងដោះស្រាយបញ្ហាមួយចំនួន ដែលកើតមាននៅស្ថានីយ ពិសេសធានានូវការផ្ដល់សេវាទូរស័ព្ទចល័តប្រកបដោយគុណភាព សេវាគ្របដណ្ដប់ទូលំទូលាយ ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដៃ ៕
ដោយ៖ សូរិយា