មិនទាន់ទៅដល់ស្រុកផងរថយន្តឆ្លងចរន្តអគ្គិសនីឆេះអស់ស្ទើរទាំងស្រុងសល់តែគ្រោងឆ្អឹង

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់និងប្រពន្ធបានបើករថយន្តវីស្តូមួយគ្រឿងគោលបំណងទៅលេងស្រុកកំណើតដើម្បីជួបជុំឪពុកម្ដាយញាតិមិត្តបងប្អូនមិនទាន់ដល់ផងស្រាប់តែរថយន្តឆ្លងចរន្តអគ្គិសនីឆាបឆេះអស់ស្ទើរតែទាំងស្រុងសល់តែឆ្អឹងខណៈកំពុងធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងែត្រង់ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវីថី ឈ្នះ-ឈ្នះ ត្រង់ចំណុចនិងភូមិព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅមុនពេលហេតុរូបគាត់បានបើករថយន្តរបស់គាត់ម៉ាកវីស្តូពណ៌ទឹកមាសមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2J-4917 បើកធ្វើដំណើរជាមួយនឹងប្រពន្ធតាមបណ្ដោយមហាវិថី ឈ្នះ-ឈ្នះ ក្នុងគោលបំណងទៅស្រុកកំណើតដើម្បីទៅជួបឪពុកម្ដាយបងប្អូននាដូវបុណ្យភ្ជុំបិណ្ឌ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើសង្ស័យថាមានឆ្លងចរន្ធភ្លើងទើបបណ្ដាលឲ្យរថយន្តរបស់គាត់ឆាបឆេះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់រថយន្តពន្លត់អគ្គិភ័យចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ។

នៅក្នុងករណីអគ្គិភ័យដែលបានឆាបឆេះរថយន្តមួយគ្រឿងនេះរងការខូចខាតសម្ភារៈមួយចំនួនដូចជាទូរសព្ទដៃមានចំនួន៣គ្រឿងរួមទាំងឯកសារមួយចំនួនបន្ថែមទៀតនិងខោអាវស្បែកជើងដែលនៅក្នុងរថយន្តនោះត្រូវបានរងការខូចខាតទាំងអស់។

ក្រោយកើតហេតុម្ចាស់រថយន្តរងគ្រោះបានទាក់ទងទៅសាច់ញាតិឱ្យមកទទួលយកទៅស្រុកកំណើត ហើយបានដឹកដៃប្រពន្ធធ្វើដំណើរពីកន្លែងរថយន្តដែលបានឆាប់ឆេះបន្សល់ទុកនៅតែគ្រោងឆ្អឹងទាំងក្នុងចិត្តសោកស្ដាយនឹងក្ដុកក្ដួលអួលដើមក រកពាក្យអ្វីមកនិយាយពុំរួចឡើយ៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print