សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនលោក Kishida Fumio ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនលោក Kishida Fumio ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន !

ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រុងតូក្យូ !

ឯកឧត្តមជាទីរាប់អាន !
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ បំផុតចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេស ជប៉ុន… បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិប តេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន ចំពោះឯកឧត្តម។

ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ទាំងក្នុងស្ថាប័ននិតិបញ្ញតិ និងនីតិប្រតិបត្តិ ខ្ញុំជឿជាក់ យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លូសវៃ និងប្រកបដោយសមត្ថភាពរបស់ ឯកឧត្តម ប្រទេស ជប៉ុននឹងបន្តរីកចម្រើនយ៉ាងលឿនទៅមុខ ហើយនឹងអាចយកឈ្នះវិបត្តិកូវីដ-១៩ និងលេចត្រដែត ឡើងកាន់តែខ្លាំងក្លាជាងមុនថែមទៀត ។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដើម្បីជាផលប្រយោជន៍នៃប្រទេស និង ប្រជាជនរបស់យើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោកផងដែរ។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមជូនសព្វសាធុការពរ ដល់ឯកឧត្តម សូមប្រកបដោយសុខភាពបរិបូរណ៍ និងទទួលជោគជ័យធំធេងក្នុងគ្រប់ភារកិច្ច៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print