ភ្នំពេញ៖ លោកបណ្ឌិត ជា ចំរើន បានលាចាកឆ្ងាយពីឆាកនយោបាយហើយចូលប្រឡូកនៅក្នុងសង្គមវិញដោយលោកត្រូវបានអង្គភាពសារព័ត៌ប្រមាណជា60អង្គភាពសម្រេចជ្រើសរើសរូបលោកជាប្រធានសហព័ន្ធសារព័ត៌មានកម្ពុជា។
លោកបណ្ឌិត ជា ចំរើន បានមាន ប្រសាសន៍លើកឡើងក្នុងពិធីបង្កើតសហព័ន្ធសារព័ត៌មាននារសៀលថ្ងៃទី2ខែមេសាឆ្នាំ2016ថា ប្រជាពលរដ្ឋបានឲ្យខ្ញុំចាកចេញពីនយោបាយ។ ហេតុដូច្នេះខ្ញុំត្រូវតែចេញ ហើយក៏មិនចូលគណបក្សណាដែរ។
ពាក់ព័ន្ធនិងប្រធានបក្សថ្មី ជំនួសរូបលោកនោះ លោកបណ្ឌិត ជា ចំរើន បានឲ្យដឹងថា រហូតមកដល់ពេលនេះលោកពុំបានដឹងនៅឡើយទេ។
ដោយឡែកលោកបានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសារព័ត៌មានលោកត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធសារព័ត៌មានកម្ពុជា ក្នុងគោលបំណងជួយលើកស្ទួយវិស័យព័ត៌មាន និងជួយកិច្ចការងារក្នុងសង្គម មិនប្រកាន់និន្នាការបក្សនយោបាយ។
លោកបានបន្តទៀតថា បច្ចុប្បន្នសារព័ត៌មានត្រូវបានទទួលការគំ រាមកំហែងពីសំណាក់ឈ្មួញរកស៊ីខិលខូចជាច្រើនករណី ហេតុដូច្នេះលោកត្រូវចូលមកប្រ ឡូកនិងបំរើសង្គមតាមរយះសារ ព័ត៌មាន។ លោកត្រូវការពារអ្នក សារព័ត៌មានតាមផ្លូវច្បាប់ ហើយ នាពេលអនាគត់លោកនិងរៀបចំ ចូលសារព័ត៌មានអាស៊ានផងដែរ៕
ដោយ៖ តាឡឹម