ខេត្តកណ្តាល៖ យោងតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំ ធ្វើកម្មវីធីជប់លៀងលើកទឹកចិត្តកងកម្លាំង និង ល្បែងប្រជាព្រៃចូលឆ្នាំខ្មែរ…។
ក្នូងនោះលោកមេបញ្ជាការក៏បានសូមគោរពអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីបាយសាមគ្គីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល ស្ថិតនៅផ្លូវ១១០ ក្រុងតាខ្មៅ នាវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ យ៉ាងសប្បាយរីករាយនិងដោយមេត្រីភាព។
គួររំលឹកថា ការលែងល្បែងកំសាន្តប្រជាប្រិយ៍អបអរចូលឆ្នាំបានរៀបចំធ្វើតាំងពីពេលថ្ងៃវេលាម៉ោង ១៥នឹង៣០នាទីមកម្លេះ ក្រោយមកទើបកម្មវិធីជប់លៀងជួបជុំគ្នាចំនួន២០តុ៕
ដោយ៖ សុខ ខេមរា
...