ខេត្តស្វាយរៀង: គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ចេញញត្តិគាំទ្រ សេចក្តីថ្លែងការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ស្តីពីគាំទ្រគំនិតផ្តួចផ្តេីម ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដេីម្បីតម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំ ដោយគ្មានការជ្រៀតជ្រែកពីបរទេស ដោយកំណត់អ្នកកាន់មុខតំណែងកំពូលរបស់ស្ថាប័នជាតិ ត្រូវតែមានសញ្ជាតិកម្ពុជាតែមួយគត់។
ញត្តិគាំទ្រ សេចក្តីថ្លែងការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា !
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំគណបក្ស ព្រមទាំងសមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជានៅក្នុងខេត្តស្វាយរឿងទាំងអស់គ្នា សូមប្រកាសជាឱឡារិកគាំទ្រនូវសេចក្ដីថ្លែងការណ៍ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចតទៅ៖
១ – បដិសេធយ៉ាងដាច់អហង្ការនូវព័ត៌មានដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែន ពីប្រទេសសុីព្រ (Cyprus)។
២ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គទេសក៍ដីឆ្នើមរបស់ប្រជាជន ដ៏ត្រចះត្រចង់បំផុតជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យ
៣ – គាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ ឱ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជាប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
៤ – សូមអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តចូលរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប់ក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត៕
ដោយ, សិលា