ឥណ្ឌូនេស៊ីបញ្ជូនយន្ដហោះF-16ទៅ កាន់សមុទ្រខាងត្បូងទប់ស្កាត់ចោរឈ្លានពាន

ចែករំលែក៖

រដ្ឋមន្ដ្រីការពារជាតិឥណ្ឌូនេស៊ីលោកRyamizard Ryacudu បានបញ្ជាក់កាល ពីថ្ងៃទី១ ខែមេសាថា ឥណ្ឌូនេស៊ីនឹង បញ្ចូនយន្ដហោះចម្បាំងទំនើបបំផុត F-16 ទៅកាន់ប្រជុំកោះ Natuna ស្ថិតនៅដែន សមុទ្រចិនភាគខាងត្បូង ។

យន្ដហោះចម្បាំង F-16 ដល់ទៅ៥ គ្រឿងនឹងទៅឈរជើងនៅលើកោះ Na- tuna ដែលជាផ្នែកមួយនៃគម្រោងបង្កើន សមត្ថភាពការពាររបស់រដ្ឋាភិបាលទីក្រុង ហ្សាការតានៅលើប្រជុំកោះដែនសមុទ្រស្ថិតនៅក្នុងអធិបតេយ្យរបស់ឥណ្ឌូនេស៊ី។ តាមគម្រោងឥណ្ឌូនេស៊ីនឹងជួសជុលផ្លូវ ហោះហើរ ព្រមទាំងបង្កើតកំពង់ផែនៅ កោះ Natunta ។

តាមប្រសាសន៍រដ្ឋមន្ដ្រីការពារជាតិ Ryacudu កម្លាំងទាហានប្រទេសនេះ ពិសេសគឺទាហានជើងទឹកវាយឡើងគោក ទាហានអាកាស និងកងពលទាហានជើង គោក នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល ស្ថានីយរ៉ាដា ព្រមទាំងយន្ដហោះគ្មាន មនុស្សបើកទៅកាន់កោះ Natunta ។ លោក Ryacudu បញ្ជាក់ថា “ កោះ Natuna គឺជាទ្វារ ហើយប្រសិនបើទ្វារ មិនត្រូវបានការពារឱ្យបានល្អទេនោះចោរ ប្រាកដជាចូលទៅខាងក្នុង។ សកម្មភាព ខាងលើគឺជារឿងសមស្របដោយសារ តែបច្ចុប្បន្នកោះខាងលើមិនទាន់បានការពារឱ្យល្អនៅឡើយ”។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏មានគម្រោង បញ្ជូនកម្លាំងទាហានទៅកាន់ទីតាំងឆ្ងាយៗ ជាងនេះដើម្បីការពារផលប្រយោជន៍និងដែលអធិបតេយ្យរបស់ខ្លួន ។

ការប្រកាសរបស់រដ្ឋមន្ដ្រីការពារជាតិ ឥណ្ឌុនេស៊ីកើតឡើងក្រោយពេលដែល មានការប៉ះទង្គិចគ្នារវាងកម្លាំងទាហាន ជើងទឹកចិននឹងនាវាយាមល្បាតឥណ្ឌូ នេស៊ី បន្ទាប់ពីឥណ្ឌូនេស៊ីចាប់កប៉ាល់នេ សាទចិន តែត្រូវបានកម្លាំងទាហានជើង ទឹកចិននិងនាវាចម្បាំងមករំដោះយក ទៅវិញ ។

កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃទី១ ខែមេសា បានប្រកាស ព្រមានដល់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកទៅលើបញ្ហាដែនសមុទ្រចិនភាគ ខាងត្បូង និងទិតៀនចំៗទៅលើសន្ធិ សញ្ញាព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិក នឹងហ្វីលីពីនកាលពីពេលថ្មីៗនេះផងដែរ ។

គួររំលឹកថា កាលពីដើមខែកុម្ភៈ ទីក្រុង ម៉ានីលបានសម្រេចដាក់ឱ្យមានមូលដ្ឋាន កម្លាំងទ័ពរបស់អាមេរិកនៅក្នុងប្រទេសខ្លួនចំនួន៥កន្លែងសំខាន់ៗ ដែលមាន មួយចំនួនមានទីតាំងស្ថិតនៅក្បែរតំបន់ដែនជម្លោះជាមួយនឹងចិនផងដែរ វាបាន ធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើងរវាង ចិននឹងហ្វីលីពីន ។

កិច្ចព្រមព្រៀងគ្នាមួយចុងក្រោយ មួយរបស់ប្រទេសហ្វីលីពីននិងភាគីអា មេរិកគឺបានសំដៅទៅលើវត្ដមានមូល ដ្ឋានទ័ពរបស់អាមេរិកទៅក្នុងមូលដ្ឋាន ទ័ពនៅក្នុងកោះភាគខាងលិចនៃទីក្រុង Palawan របស់ហ្វីលីពីនដែលស្ថិតនៅ ក្បែរនឹងដែនជម្លោះដែលបានអះអាងដោយ ប្រទេសចិន ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print