ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ផ្ញើ រូបថតនិងសារសម្លេងមកថា(លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។
សម្តេចបានថ្លែងរំឮកថា, មើលរូបថតនិងស្តាប់សារសម្លេងចៅហើយនឹកឃើញដល់ឆ្នាំ១៩៧៧នៅពេល នៅពេលឪពុករបស់គេកើតឡើងគ្មាន ឪពុកនៅក្បែរ គ្មានចំណីអាហារសម្លឹងឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូន ក្បត់អង្គការ។ពេលជួបឪពុកហើយហៅ ឪពុកថាជាពូរហូតដល់២ខែ។
ខួបកំណើតរបស់ចៅគម្រប់៣ឆ្នាំចូល៤ឆ្នាំពិតមែនតែស្ថិតក្នុងដំណាក់ការកូវីដមិនអាច
មកជួបជីដូនជីតាបានតែចៅនៅតែមាន
ភាពប្រសើរជាងឪពុករបស់ចៅដែលកើត
ក្នុងគុគឥតជញ្ជាំង។
សម្តេចតេជោ ក៏បានជូនពរចៅជួបតែសេចក្តីសុខសេចក្តីចំរើន៕
...
ដោយ, សុខ ខេមរា