មានករណីផ្ទុះហ្គាសនៅកណ្ដាលទីក្រុង ប៉ារីស ធ្វើឱ្យដំបូលអគារបាក់ស្រុតបង្ក ការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយសារតែទីក្រុង បារីសទើបតែរងការវាយប្រហារភេរវកម្ម សម្លាប់មនុស្ស១៣០នាក់ និងជាង១០០ នាក់រងរបួស ។
ហេតុការណ៍ផ្ទុះខាងលើកើតឡើងនៅថ្ងៃទី១ ខែមេសា ក្នុងអគារស្ថិតនៅតំបន់ Berite ខណ្ឌទី៦ ទីក្រុងប៉ារីស បណ្ដាលឱ្យ មនុស្ស៥នាក់រងរបួស។ ហេតុការណ៍ ផ្ទុះខាងលើកើតឡើងនៅជាន់លើបំផុតនៃអគារខុនដូធ្វើឱ្យពលរដ្ឋរស់នៅទីនោះ ភ័យខ្លាចយ៉ាងខ្លាំង។ ក្រោយការផ្ទុះបង្ក ឱ្យមានគ្រោះអគ្គិភ័យឆាប់ឆេះនិងផ្សែង ខ្មៅគ្រប់ដណ្ដប់ពេញបរិវេណនោះ ។
កម្លាំងពន្លត់អគ្គិភ័យបានទៅដល់ កន្លែងកើតហេតុភ្លាមៗ ហើយជម្លៀស ពលរដ្ឋដែលរស់នៅក្បែរៗនោះទៅកាន់តំបន់មានសុវត្ថិភាព។ មូលហេតុបណ្ដាល ឱ្យផ្ទុះនៅមិនទាន់ដឹងនៅឡើយ ប៉ុន្ដែពល រដ្ឋដែលរស់នៅក្បែរនោះបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាចបណ្ដាលមកពីការផ្ទុះ ហ្គាស ។
រយៈពេលពីរបីថ្ងៃកន្លងមកនេះពល រដ្ឋនៅទីក្រុងបារីសរស់នៅក្នុងភាពតានតឹង ហើយមានពលរដ្ឋរាប់សិបពាន់នាក់ បានដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់ពលកម្មរបស់រដ្ឋាភិបាលបង្កឱ្យមានការប៉ះ ទង្គិចគ្នារវាងបាតុករនឹងប៉ូលិស ។
នៅតំបន់អឺរ៉ុបនាពេលនេះពលរដ្ឋ រស់នៅក្នុងភាពព្រួយបារម្ភពីការវាយ ប្រហារភេរវកម្មក្រោយពេលដែលក្រុមភេរវករបានបើកការវាយប្រហារទៅ លើទីក្រុងប៉ារីស សម្លាប់មនុស្សជាច្រើន និងការវាយប្រហារនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក សម្លាប់មនុស្សជាង ៣០នាក់ និងជាង១០០នាក់រងរបួស។ ប៉ូលិសអឺរ៉ុបបានបង្កើនការយាមល្បាត នៅគ្រប់ទិសទីទប់ស្កាត់ការវាយប្រហារ ភេរវកម្មកើតឡើងក្រោយពេលដែល មានក្រុមភេរវករជាង៤០០នាក់បាន ចូលសំងំលាក់ខ្លួននៅអឺរ៉ុបរង់ចាំឱកាស វាយប្រហារ ៕
ប្រែសម្រួល៖ ម៉ែវ សាធី