ប្រទេសកូរ៉េ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកមុននេះកន្លះម៉ោងនាវេលាម៉ោង៦ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ថាៈលោកសប្បាយរីករាយជាមួយបងប្អូនពលករខ្មែរ ស្ត្រីខ្មែររៀបការគ្រួសារកូរ៉េ និងនិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូង។
លោកបណ្ឌិតថ្លែងទៀតថាៈខ្ញុំសូមអរគុណបងប្អូនទាំងអស់ចំពោះការចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីពិសាអាហារសាមគ្គីក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ ដើម្បីរួមគ្នាអបអរសាទរយ៉ាងសប្បាយរីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង។
ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះស្មារតីសាមគ្គីភាព រវាងគ្នានិងគ្នាដោយមិនរើសអើង និងសូមអោយស្មារតីនេះនៅស្ថិតស្ថេរក្នុងចិត្តកូនខ្មែរគ្រប់រូប ព្រោះវាជាកត្តាដែលធ្វើអោយយើងទទួលបានជោគជ័យ និងនាំមកនូវភាពសប្បាយរីករាយដល់យើងទាំងអស់ដែលជាកូនខ្មែរដូចគ្នា និងជាជាតិខ្មែរតែមួយ។ ជូនពរឆ្នាំថ្មី ដល់បងប្អូនទាំងអស់គ្នានិងក្រុមគ្រួសារ ៕
ដោយ៖ សុខ ខេមរា