ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះថា៖ ពលរដ្ឋនៅក្រុងព្រះសីហនុ ប្រកាសរកបុរសម្នាក់ (ដូចក្នុងរូបថត) ដែលបាត់ចេញពីផ្ទះ តាំងពីយប់ថ្ងៃ០៩ ខែតុលា ឆ្នាំ២០២១ មិនឃេីញត្រឡប់មកផ្ទះវិញទេ ។
ដូច្នេះស្នងការនគរបាលខេត្ត សូមអំពាវនាវប្រសិនបើប្រជាពលរដ្ឋបានប្រទះឃើញ សូមទាក់ទងទូរសព្ទ័របស់ក្រុមគ្រួសារតាមរយះលេខ 016 646 532។
គួរបញ្ជាក់ថា លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលមានជីវភាពខ្វះខាត ជាប់ចត្តាឡីស័ករស់នៅ ភូមិទួលទទឹង៣ ឃុំទូលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ មានឈ្មោះលោក ឡៃ ម៉ាន អាយុ៥៩ឆ្នាំក្នុងបន្ទុកមានសមាជិកចំនួន៧នាក់ ស្រី៤នាក់ ។
ចំណែកអំណោយដែល លោក ជួន ណារិន្ទ ផ្តល់ជូនដោយក្នុងមួយគ្រួសារទទួលបាន៖ ១/ អង្ករ២០គីឡូ ,២/ មី២កេស ,៣/ ត្រីខកំប៉ុង២ឡូ ,៤/ ទឹកត្រី២យួរ ,៥/ ទឹកសុីអុីវ២យួរ ,៦/ ស្ករ២គីឡូ ,៧/ អំបិល២គីឡូ ,៨/ ប៊ីចេង ៥០០ក្រាម ,៩/ ប្រេងឆា២លីត្រ៕
ដោយ៖សហការី