ខេត្តកំពង់ចាម ៖ យុវជនម្នាក់ម្នាក់បានជាប់ចោទពីបទរំលោភក្មេងស្រីអាយុ១២ឆ្នាំ ក្នុងផ្ទះសំណាក់ ហេតុការផ្ទុះរឿងរាវនេះនៅវេលាម៉ោង ១៨ . ០០ នាទី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២១ ក្រោយជនរងគ្រោះបានប្តឹងមកកម្លាំងជំនាញការរិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ម៉ាត់ ស ហ ទ ភេទ ស្រី អាយុ ១២ ឆ្នាំ រស់នៅភូមិរកាក្រោម សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំពោះមុខឪពុករបស់ជនរងគ្រោះ ប្តឹងឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចចំនួន ០១ ដង កាលពីវេលាម៉ោង ១២ . ០០ នាទី ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្ថិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញបទបញ្ជា ចាត់ការជាបន្ទាន់តាមនីតិវិធី។
និងបានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩ . ០០ នាទី ថ្ងៃទីខែឆ្នាំដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង អ ហ ក្រុងកំពង់ចាម សរុបចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿងម៉ូតូ ០១ គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ សួង អរុណ រួចកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនីតិវិធី ។ កម្លាំងជំនាញបានធ្វើតេស្តរកមេរោគកូវី១៩ លើជនសង្ស័យជាលទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលទ្ធផល វិជ្ជមាន ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕ដោយ វណ្ណៈ