ពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រសៀលថ្ងែទី១០ ខែតុលានេះលោក ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ចូលរួមជាគណៈអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។ ពិធីនេះប្រារព្ធនៅទីស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបង និងតាមប្រព័ន្ធវីដេអូ Zoom ។

ក្នុងនាមលោកប្រធាន ហ៊ុន ម៉ានី និងខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយស្រុក ក្រុង និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង នាពេលកន្លងមក ។

ក្នុងនោះស្នើថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីឲ្យខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូល ឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។

លោកបន្តថា, ក្នុងនោះផងដែរ សូមបន្តចូលរួមផ្សព្វផ្សាយនូវសារអប់រំនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងៗទៀត បើទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ ។

សូមរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print