ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវទេសចរណ៍បរទេស ២នាក់ប្តីប្រពន្ធ បានស្រែកទ្រហោយំនៅមុខរថយន្តក្រុងវីរៈប៊ុនថាំ នៅពេលដល់គោលដៅ ហេតុការណ៍នៅវេលាម៉ោង១១និង៣០ថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ។ ខណះពេលនោះក្រុមអ្នកកាសែតបានថតផ្តិតរូបភាពហេតុការណ៍នោះ ស្រាប់តែមានបុរសម្នាក់ចេញមុខថាខ្ញុំតំណាងក្រុមហ៊ុនដើម្បីដោះស្រាយ តែពេលបុរសម្នាក់នោះហាមអោយអ្នកកាសែតថត និងសួរនាំភ្ញៀវបរទេសដែលបាត់ទូរស័ព្ទ១គ្រឿង នៅក្នុងរថយន្តនោះ ហើយបុរសនោះបានយកទូរស័ព្ទដៃថតរូបអ្នកកាសែតវិញ ។
ជនបរទេសជនជាតិEnglish បានអោយដឹងថាពួកគាត់ជិះរថយន្តក្រុងវីរៈប៊ុនថាំ ពីភ្នំពេញមកប៉ោយប៉ែត ពេលចុះលើរថយន្តទើបដឹង ថាបាត់ទូរស័ព្ទដៃ ម៉ាក់Iphine១គ្រឿង ភ្លាមៗនោះប្តឹងទៅកាន់នគរបាលទេសចណ៍ប្រចាំច្រកទ្វារតែគ្មានលទ្ធផលនោះឡើយ ។ ពួកគាត់បន្តថាៈ ខ្ញុំមកទេសចេណ៍កម្សាន្តនៅកម្ពុជាបានចំណាយលុយជាច្រើន បែរជាគ្មានសុវត្ថិភាពបន្តិចសោះ ជាពិសេសក្រុមហ៊ុនខាងលើនេះតែម្តង។
ក្រោយពីកើតហេតុអ្នកទាំង២បានបន្តដំណើរ ដោយថ្មើរជើង និងស្រែកយំ ទាំងក្តីសោកស្តាយ ក្នុងនោះដែរ គេឃើញនគរបាល ទេសចរណ៍ប្រចាំនៅមាត់ច្រកទ្វារ ប៉ោយប៉ែត ចេញមកអន្តរាគមន៍ សួរនាំភ្ញៀវរងគ្រោះ ផងដែរ តែពុំឃាត់រថយន្តនោះឡើយ អោយរថយន្តចេញរថយន្តដោយសុវត្ថិភាព៕
ដោយ៖ Keo Sok Heng