ភ្ញៀវទេសចរណ៍បរទេស២នាក់ស្រែកទ្រហោយំនៅរង្វង់មូលប៉ោយប៉ែតនៅមុខរថយន្តក្រុងថាបាត់ទូរស័ព្ទIphone ១គ្រឿងក្នុងរថយន្តវីរៈប៊ុនថាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវទេសចរណ៍បរទេស ២នាក់ប្តីប្រពន្ធ បានស្រែកទ្រហោយំនៅមុខរថយន្តក្រុងវីរៈប៊ុនថាំ នៅពេលដល់គោលដៅ ហេតុការណ៍នៅវេលាម៉ោង១១និង៣០ថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ។ ខណះពេលនោះក្រុមអ្នកកាសែតបានថតផ្តិតរូបភាពហេតុការណ៍នោះ ស្រាប់តែមានបុរសម្នាក់ចេញមុខថាខ្ញុំតំណាងក្រុមហ៊ុនដើម្បីដោះស្រាយ តែពេលបុរសម្នាក់នោះហាមអោយអ្នកកាសែតថត និងសួរនាំភ្ញៀវបរទេសដែលបាត់ទូរស័ព្ទ១គ្រឿង នៅក្នុងរថយន្តនោះ ហើយបុរសនោះបានយកទូរស័ព្ទដៃថតរូបអ្នកកាសែតវិញ ។

ជនបរទេសជនជាតិEnglish បានអោយដឹងថាពួកគាត់ជិះរថយន្តក្រុងវីរៈប៊ុនថាំ ពីភ្នំពេញមកប៉ោយប៉ែត ពេលចុះលើរថយន្តទើបដឹង ថាបាត់ទូរស័ព្ទដៃ ម៉ាក់Iphine១គ្រឿង ភ្លាមៗនោះប្តឹងទៅកាន់នគរបាលទេសចណ៍ប្រចាំច្រកទ្វារតែគ្មានលទ្ធផលនោះឡើយ ។ ពួកគាត់បន្តថាៈ​ ខ្ញុំមកទេសចេណ៍កម្សាន្តនៅកម្ពុជាបានចំណាយលុយជាច្រើន បែរជាគ្មានសុវត្ថិភាពបន្តិចសោះ ជាពិសេសក្រុមហ៊ុនខាងលើនេះតែម្តង។

ក្រោយពីកើតហេតុអ្នកទាំង២បានបន្តដំណើរ ដោយថ្មើរជើង និងស្រែកយំ ទាំងក្តីសោកស្តាយ ក្នុងនោះដែរ គេឃើញនគរបាល ទេសចរណ៍ប្រចាំនៅមាត់ច្រកទ្វារ ប៉ោយប៉ែត ចេញមកអន្តរាគមន៍ សួរនាំភ្ញៀវរងគ្រោះ ផងដែរ តែពុំឃាត់រថយន្តនោះឡើយ អោយរថយន្តចេញរថយន្តដោយសុវត្ថិភាព៕

image

image

image

image

image

image

ដោយ៖ Keo Sok Heng

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print