ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនឹងជាតំណាង លោកម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការរៀន និងបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាល័យស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
លោកយស់ពៅ នាយកវិទ្យាល័យស្វាយរៀងបានមានប្រសាសន៏ថា តាំងនាមតំណាងឱ្យគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមសម្ដែងនូវគារវ:កិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត
ដែលបានឆ្លៀតពេលដ៍មមាញឹកនិងមានតម្លៃក្នុងការអញ្ជើញចុះពិនិត្យដំណើរការរៀន និងបង្រៀនឡើងវិញនៅវិទ្យាល័យស្វាយរៀង ក្នុងបរិបទរៀនរស់នៅជាមួយជំងឺកូវីដ១៩។
លោក នាយកវិទ្យាល័យស្វាយរៀង បានអោយដឹងបន្តទៀតថា ការបើកវិទ្យាល័យថ្ងៃនេះជាជំហ៊ានដំបូងខាងគណៈគ្រប់គ្រងសាលាសម្រេចឲ្យចូលរៀនពីថ្នាក់ទី១២ និងថ្នាក់ទី៩ សុទ្ធតែថ្នាក់ដែលត្រូវប្រឡង
ហើយបែងចែកពីរពេល ថ្នាក់ទី១២រៀនពេលព្រឹក ចំណែកថ្នាក់ទី៩រៀនពេលល្ងាច។
លោក បានណែនាំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាពគឺ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ” ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ១៩។
លោក បានបន្ថែមទៀតថា ក្នុងករណីបើមានអាការៈមិនស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ- ១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ៕
ដោយ៖ យឹម សុថាន