ភ្នំពេញ, មុននេះបន្តិច ! នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានបញ្ជាក់ពី ខ្លឹមសារសារអេឡិចត្រូនិក (email) របស់លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans នាយកកម្មវិធីមិត្តអ្នកអាន (Readers’ Editor) ឆ្លើយតបចំពោះលិខិតរបស់ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២១កន្លងទៅ។
អង្គភាព”នគរដ្រេហ្គន” សូមជូនអោយអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ;
ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ
ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣,១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួច ហើយដោយលោកស្រីនិពន្ធនាយក ខេតធឺរីន វីននឺ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman) 1
ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញនិងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលមិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្ដម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។
អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។
ស្មេរអត្ថបទមានការសោកស្ដាយដោយបង្កឱ្យមានការបារម្ភដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវ ដំណោះស្រាយគួរជាទីពេញចិត្ត។
សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។
THUANIUR TUIUS (Elisabeth Ribbans) កម្មវិធីមិត្តអ្នកអាន
ការិយាល័យកម្មវិធីមិត្តអ្នកអាន៕