ពលករចំនួន​២០នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន២០ នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​សហការជាមួយកម្លាំងចម្រុះធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី១០ ខែតុលា​​ ឆ្នាំ២០២១​ នៅចំណុចក្បាលទំនប់ ភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ​ និង​បានប្រគល់ជូនកម្លាំងជំនាញដេីម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ឱ្យពង្រឹងការល្បាតតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោងដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍​ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១១, ៥១៣ និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី​ទាំង​៣ទិសក្នុងខេត្តបន្ទាយមានជ័យ​ ចាប់ពីទិសអូរនាង​ ប៉ោយប៉ែត​ និង​ទិសម៉ាឡៃ​ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print