ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន២០ នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣សហការជាមួយកម្លាំងចម្រុះធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្បាលទំនប់ ភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ និងបានប្រគល់ជូនកម្លាំងជំនាញដេីម្បីអនុវត្តទៅតាមច្បាប់។
សូមបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ឱ្យពង្រឹងការល្បាតតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោងដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១១, ៥១៣ និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេីទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕
ដោយ ៖ ស សម