រដ្ឋបាលខេត្ត​កំពង់ចាម​ បើ​កកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ បើ​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ចាម​​ បានឱ្យដឹងថា​ លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជាក់ស្ដែង​កិច្ចប្រជុំនោះដែរ​ របៀបវារៈមានដូចខាងក្រោម៖

*១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

*២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ (កក្កដា សីហា និងកញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

*៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤(តុលា វិច្ឆិកា ធ្នូ)ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។

*៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្តឆ្នាំ២០២២។

*៥-បញ្ហាផ្សេងៗ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print