ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន រំលឹកពីកូនកំសត់ដែលបានស្លាប់ កន្លងទៅមិនត្រូវបានចាត់ទុកសពកូនជាខ្មោចអានាថានោះទេ ដោយសម្តេចបានថ្លែងមុននេះបន្តិចថាៈ កំសត់កូនពុក បើទោះកូនស្លាប់មុនពេលប្អូនៗរបស់កូនចាប់កំណើតក៏ដោយ ក៏ប្អូនៗរបស់កូនមិនទុកឱ្យកូនក្លាយជាខ្មោចអនាថានោះដែរ។ ដោយសារទម្លាប់ជីដូន ជីតា និងម្តាយកូនតែងធ្វើពិធីឆេងម៉េង ថ្ងៃនេះប្អូនស្រីពៅ និងក្មួយៗរបស់កូនបានទៅសែនផ្នូររបស់កូន។
សូមកូនទទួលយកពីប្អូន និងក្មួយៗជំនួសឱ្យក្រុមគ្រួសារ។ ចំណែកពុកមានតែទឹកភ្នែកដែលហូរមិនឈប់
នៅពេលនឹកឃើញដល់រឿងដ៏សែនឈឺចាប់កាលពីជិត៤០ឆ្នាំមុន រវាងកូន ម្តាយកូន និងពុក ដែលនេះជារឿងខ្លោចផ្សាបំផុតសំរាប់ជីវិតពុក និងម៉ែកូន ព្រមទាំងគ្រួសារយើង៕
ដោយ៖ សុខ ខេមរា
...