ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦លើផ្លូវជាតិលេខ៧៨A ត្រង់ចំណុចនិយាមកាម៥០១៨៤.១២៥៦៩ ស្ថិតក្នុងភូមិកាតែ ឃំុលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុច បានភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបធ្វើចំការ(ស្លាប់)រស់នៅភូមិព្រិលឃំុបរខាំស្រុកអូរយ៉ាដាវខេត្តរតនគិរី ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតម៉ាកវេវពណ៍ខ្មៅ-ខៀវ ពាក់ស្លាកលេខរតនគិរី1A-3177។
លោកបានបន្តទៀតថា រថយន្តបង្ករបើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នាបើករត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តងចំពោះជនរងគ្រោះត្រូវបានគេសង្ស័យថាបានទុកម៉ូតូចោលហើយដើរឆ្លងថ្នល់ខណៈនោះរថយន្តក៍បានបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចជំនាញបានប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនបង្កហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖ វុទ្ធឦសាន