លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​ អញ្ជើញជាអធិបតីក្នុងបញ្ចុះឃណ្ឌសីមានៅវត្តច័នសិរី (ហៅវត្តបឹងផ្អេរ)

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងបញ្ចុះឃណ្ឌសីមានៅវត្តច័នសិរី (ហៅវត្តបឹងផ្អេរ) ដែលស្ថិតនៅក្នុងភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ ។

នាឱកាសនោះផងដែរ លោកស្រីក៏បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជាព្រះវិហារដ៏ស្រស់ស្អាត គឺដោយមានការចូលរួមពីសំណាក់លោក លោកស្រី ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធទាំងក្នុង និងក្រៅប្រទេស មានទឹក ចិត្តសទ្ធាជ្រះ ថ្លាក្នុងព្រះពុទ្ធសាសនាក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តច័ន្ទសិរីនាពេលនេះ៕​

image

image

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print