ខេត្តបន្ទាយមានជ័យៈមន្ត្រីជំនាញដុតកម្ទេចផលិតផល ខូចគុណភាពចម្រុះ និងហួសកាល បបរិច្ឆេទការប្រើប្រាស់ធ្វើរចាប់ និង ដកហូត នៅតាមទីផ្សារកន្លងមកសរុប មាន ចំនួន ២,៦៥៥.៦២គីឡូ ក្រាមនៅ
ថ្ងៃ ទី ១២ ខែតុលា ឆ្នាំ ២០២១នេះ មន្ត្រីសាខាក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម ខេត្ត បានចុះចាប់និង ដកហូត ផលិតផល ដែលខូចគុណភាពនិងហួសកាល បរិច្ឆេទការប្រើប្រាស់ដាក់លក់នៅ តាមទីផ្សារទំនិញខូចគុណភាពទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាព លួចដឹក ជញ្ជូន ខុសច្បាប់តាមច្រករបៀងចេញពីប្រទេសថៃ យកមកដាក់លក់តាមទីផ្សារបានធ្វើពិធីដុតកម្ទេចចោលតាម នីតិវិធី នៅទីតាំងដីឡូតិ៍មួយ កន្លែងស្ថិតនៅសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ផលិតផលទាំងនោះ រួមមាន៖
១-នំធុង មាន ចំនួន ៦៨ធុងស្មើនឹង ២៧២គីឡូ ក្រាម,
២ -ទឹក ដោះ គោ Dutch Mill មាន ចំនួន ២០៧០ដប ស្មើនឹង ១,៧១៨.១០គីឡូ ក្រាម,
៣-ទឹក ដោះ គោ ស្រស់ Meji មាន ចំនួន ៣០០ដប ស្មើ ៦០០លីត្រ ,
៤-យ៉ាអ៊ួរ Dutch Nata De Coco មាន ចំនួន ២១យួរ ស្មើនឹង ៦៥.៥២គីឡូ ក្រាម សរុប មាន ចំនួន ២,៦៥៥.៦២គីឡូ ក្រាម ពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាព ហើយត្រូវបានសមត្ថកិច្ចចម្រុះធ្វើការដកហូតកន្លងមក
មន្ត្រី សាខា ក.ប.ប. ខេត្ត បបន្ទាយមានជ័យ និងមន្រ្តី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បាន ប្រាប់ឲ្យដឹងថា៖ការដុតកម្ទេចចោលផលិតផល ខូចគុណភាព និង ហួស កាល បរិច្ឆេទ ប្រើប្រាស់ មានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត លោក ស្វាយ ជាអភិបាលស្រុកម៉ាឡៃ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់
ក្នុងឱកាសដុតកម្ទេច ផលិតផល ខូច គុណភាព និង ហួស កាល បរិច្ឆេទការប្រើប្រាស់នេះលោកស្រី រស់សុផានីបានមានប្រសាសន៍ថាៈបណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពាន ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលតាមច្រករបៀងព្រំដែន យកមកធ្វើចរាចរណ៍នៅទីផ្សារ ហើយមានផលិតផលទំនិញមួយចំនួនគ្មានស្លាកសញ្ញាបិទសម្គាល់ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និង បង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ជាដើម៕ ដោយ វណ្ណា