ភ្នំពេញ: នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី២ បានដឹកនាំក្រុមប្រឹក្សាសង្កាត់និងប្រជាការពារសហការជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញចុះធ្វេីការកៀរដីនិងបាញ់ទឹកសម្អាតលេីកំណាត់ផ្លូវជាតិលេខ៤ដេីម្បីកុំឱ្យមានការហុយប៉ះពាល់ដល់បងប្អូនអ្នកធ្វេីដំណេីររួមទាំងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះនិងធ្វេីឱ្យបរិស្ថានល្អប្រសេីរ។ លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងថា ដោយសារតែមានយានយន្តបេីកបរឆ្លងកាត់លេីដងផ្លូវជាតិលេខ៤ ច្រេីនធ្វេីឱ្យធូលីដីគរច្រេីនជាប់របាំងថ្ម ចិញ្ចេីមផ្លូវជាដេីម និងធ្វេីឱ្យហុយប៉ះពាល់ដល់បរិស្ថានមិនល្អខូចសុខភាពដល់បងប្អូនប្រជាពលរដ្ឋដោយឃេីញដូចនេះ ទេីបនូវរសៀលថ្ងៃទី១២ ខែតុលា លោកបានដឹកក្រុមការងារយកសាសឺរឈូសកៀរដីចេញរួមទាំងធ្វេីការបាញ់ទឹកសម្អាតឱ្យល្អប្រសេីរឡេីងវិញ។ លោក វ៉ា សាវឿនបន្តថា នៅលេីកំណាត់ផ្លូវជាតិលេខ៤ លោកតែងតែធ្វេីការឈូសកៀរដីជាញឹកញាប់ដេីម្បីបរិស្ថានស្អាតទីក្រុងស្អាត៕ដោយ៖សុខាសែនជ័យ