រូបភាពនៃពិធីតាំងពិព័រណ៍អាវុធការពារជាតិរបស់កូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងជើងបានដាក់បង្ហាញអាវុធជាច្រើនប្រភេទ ក្នុងនោះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ និងសម្ភារយោធាជាច្រើនផ្សេងទៀតនៅក្នុងពិធីតំាងពិព័រណ៍នាថ្ងៃទី១១ខែតុលា។

ក្នុងចំណោមមីស៊ីលដែលបានដាក់តាំងមានទាំងមីស៊ីលដែលទើបតែបានសាកល្បងដោយជោគជ័យ និងកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
តាមរូបភាពដែលបានផ្សព្វផ្សាយនាថ្ងៃទី១២ខែតុលា មេដឹកនាំគីមជុងអ៊ុន បានពិភាក្សាជាមួយមន្ត្រី នៅក្នុងពិធីតាំងពិព័រណ៍អាវុធនោះ។
សារព័ត៌មាន KCNA បានផ្សាយថា ក្នុងចំណោមមីស៊ីលដែលកូរ៉េខាងជើងបានដាក់តាំងនោះ គឺមានមីស៊ីល Hwasong-8 ដែលកូរ៉េខាងជើងប្រកាសថាជាមីស៊ីលមានល្បឿនលឿនជាងសំឡេង និងជាជំហានថ្មីក្នុងកម្មវិធីពង្រីកការផលិតអាវុធរបស់ប្រទេសនេះ។ មីស៊ីលល្បឿនលឿន គឺជាបច្ចេកវិទ្យាថ្មីក្នុងវិស័យសព្វាវុធយោធា ដែលរុស្ស៊ី ចិន និងអាមេរិក បានខិតខំអភិវឌ្ឍន៍នាពេលកន្លងមក ។
លោក Ankit Panda ដែលជា
សមាជិកអង្គការ Carnegie ដើម្បីសន្តិភាពពិភពលោក បានវាយតម្លៃថា ពិតជាពិបាកក្នុងការកំណត់ឱ្យបានច្បាស់ថា នោះជាមីស៊ីលពិត ឬគ្រាន់តែជាគំរូសម្រាប់បំភ័ន្តភ្នែកពិភពលោក ។ ប៉ុន្តែអ្វីដែលបានបង្ហាញនោះគឺដូចជាមីស៊ីលពិត ពិបាកក្នុងការវាយតម្លៃ៕ ដោយ សាធី

...


រូបថត៖KCNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print