ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈ PETROL ពីក្រោយដែលកំពុងឈប់ភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលរថយន្តដឹកប្រេងគ្មានប្រេងក្នុងសុីទែនហើយក៏គ្មានអ្នករងរបួសដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបបារគូ តាមបណ្ដោយផ្លូវលេខ២១៧ (ចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអ្នកបេីករថយន្តដឹកប្រេងឥន្ធនៈ PETROL ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-5612 បានឱ្យដឹងថា ពួកគេទេីបតែដឹកប្រេងយកទៅទម្លាក់ឲ្យម៉ូយ ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ភ្លើងស្តុបពណ៌ក្រហម ។ ភ្លាមៗនោះដែរស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាក Montero ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2H-2147 មកបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកប្រេងរងការខូចខាតកាងខាងក្រោយយ៉ាងដំណំ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា តែក្នុងករណីនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ហេីយនេះក៏ជាសំណាងដែរ ដែលរថយន្តដឹកប្រេងខាងលេីបានទម្លាក់ប្រេងឲ្យម៉ូយអស់ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយព្យាយាមឱ្យគូភាគីសម្របសម្រួលគ្នា តែសម្រួលមិនត្រូវទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ