អ្នកប្រើប្រាស់អាចបញ្ចូលហត្ថលេខានៅលើឯកសារប្រភេទ PDF ជាមួយនឹងកម្មវិធីបន្ថែមថ្មី

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីចម្ងាយ ដែលនេះទាមទារឱ្យពួកគេធ្វើការចុះហត្ថលេខានៅលើឯកសារមួយចំនួនដើម្បីផ្ញើត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, បច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់ដែលប្រើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows ពួកគេត្រូវទិញ ឬទាញយកកម្មវិធីបន្ថែមដើម្បីអាចចុះហត្ថលេខានៅលើឯកសារប្រភេទ PDF ទាំងនោះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុន Adobe បានដាក់ចេញនូវកម្មវិធីបន្ថែម (Acrobat extension) សម្រាប់កម្មវិធី Chrome និង Edge ដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលហត្ថលេខាលើឯកសារនៅក្នុងកម្មវិធី web browser ដោយមិនចាំបាច់បើកឯកសារជាមួយនឹងកម្មវិធីផ្សេងមួយទៀត។ ជាងនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចបន្ថែមការពន្យល់ទៅក្នុងឯកសារ និងធ្វើការបោះពុម្ពបានទៀតផង។

ប្រសិនបើលោកអ្នកចង់ប្រើមុខងារផ្សេងទៀត មានដូចជាមុខងារសម្រាប់ធ្វើការផ្លាស់ប្ដូរឯកសារពីប្រភេទ PDF ទៅជាប្រភេទ Word ឬ Excel លោកអ្នកត្រូវធ្វើការបង់លុយបន្ថែម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print