នគរបាល​ក្រុងបាត់ដំបង​ បង្ក្រាបនិងឃាត់មនុស្សជាង ១០នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឱ្យដឹងនៅថ្ងៃពុធ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំង​ជំនាញ​ដឹកនាំ​ដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ​បា​នបើកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង ១០នាក់​ក្នុង​ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

បេី​តាមលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបញ្ជាក់បន្ថែមថា​

ការចុះអនុវត្តច្បាប់បង្ក្រាប​ខាងលេីនេះ​ បានធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ក្នុងបរិវេណស្ថានីយ៍រថភ្លើង ឋិតក្នុងក្រុមទី ២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​ បន្ទាប់ពីមានការលើកឡើង ជាបន្តបន្ទាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើមូលដ្ឋានកើតហេតុ លោកបានរៀបចំប្រើប្រាស់ កម្លាំងជំនាញ ចុះស៊ើបអង្កេតជាច្រើនថ្ងៃ រហូតកំណត់ មុខសញ្ញា ជនល្មើសបាន ហើយបើកការបង្ក្រាប ប្រមូលអ្នកជាប់ពាក់ព័ន្ធ ទាំងអស់តែម្តង ក្នុងបទល្មើសជាក់ស្តែង។

អធិការនគរបាលរូបនេះ បានបន្តទៀតថា​ ប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀននេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី សរុបចំនួន ១២នាក់ ជាអ្នករស់នៅក្នុងក្រុងបាត់ដំបង និងមួយចំនួនទៀត រស់នៅក្នុងស្រុកសង្កែ និងស្រុកមោងឫស្សី។

ដោយ​ឡែក​វត្ថុតាងចាប់យកពីជនសង្ស័យ រួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (សង្ស័យ​ជាម៉ាទឹកកក ចំនួន ៣០កញ្ចប់) ទម្ងន់ ២០,៧៧ក្រាម ទូរស័ព្ទដៃចំនួន ៥ គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ ចែកចាយគ្រឿងញៀន មួយចំនួនទៀត៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print