សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិតគ្រប់គ្រងអារម្មណ៍លែងបានដេីរឡេីងលេីស្ពានអាកាសដីហុយលោតទម្លាក់ខ្លួនចុះក្រោមរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលេីសកម្រិតរហូតបាត់បង់សតិវង្វេងវង្វាន់ដេីរឡើងទៅលើស្ពានអាកាសដីហុយ​ រួចលោតទម្លាក់ខ្លួនចុះមកក្រោមកម្ពស់៥,៥ម៉ែត្រ​ រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ​ជាបន្ទាន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី១៤​ ខែតុលាឆ្នាំ២០២១​ ស្ថិតនៅលើផ្លូវភ្នំពេញ-ហាណូយកែងនិឹងមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​។
តាមប្រភពពីបុរសម្នាក់ដែលធ្លាប់ស្គាល់យុវជនខាងលើបានប្រាប់ឱ្យដឹងថា យុវជននេះមានឈ្មោះ អាត់ មានអាយុជាង២០ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅម្តុំវត្តព្រះពុទ្ធ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកើតហេតុមានយុវជនម្នាក់មានវ័យជាង២០ឆ្នាំ​បានដើរឡើងលើស្ពានអាកាសដីហុយ​ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃេីញមានការសង្ស័យក៏ដេញឲ្យចុះទៅខាងក្រោមវិញ​ លុះមួយសន្ទុះក្រោយមក​ ស្រាប់តែយុវជនខាងលើបានដើរឡើងលើស្ពានអាកាសដីហុយម្ដងទៀត​ ហេីយមិនដឹងជាយ៉ាងម៉េចក៏លោតទម្លាក់ខ្លួនពីលើស្ពានដែលមានកម្ពស់៥,៥ម៉ែត្រ​ចុះមកក្រោមដល់ដី​ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងនៅកណ្ដាលផ្លូវ​ និងបង្កឲ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ​ ។

សមត្ថកិច្ចបានបញ្ជាក់ថា​ យុវជនខាងលេីនេះបានប្រេីប្រាស់សារធាតុញៀនលេីស
កម្រិតខ្លាំងពេក​ ទេីបធ្វេីឱ្យបាត់បង់ការគ្រប់គ្រងសតិអារម្មណ៍និងរវេីរវាយ​
ហេីយក៏លោតទម្លាក់ខ្លួនចុះពីលេីស្ពានតែម្តងទៅ​ ។

ក្រោយកេីតហេតុយុវជនខាងលេីត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងរថយន្តសង្គ្រោះបន្ទាន់​ដេីម្បីឱ្យមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ភ្លាមៗផងដែរ​ ដេីម្បីកុំឱ្យមានការកកស្ទះចរាចណ៍ដល់ប្រជាពលរដ្ឋធ្វេីដំណេីរ​ ៕​

...

ដោយ៖  និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print