កីឡដ្ឋាន Camp Nou នឹងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់១០០% សម្រាប់ការប្រកួត El Clasico

ចែករំលែក៖

កាលពីថ្ងៃពុធរដ្ឋបាលតំបន់កាតាឡាន់បានបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រទី១៥ ខែតុលាទៅកីឡដ្ឋានបាល់ទាត់ក្នុងតំបន់នឹងត្រូវអនុញ្ញាតឱ្យមានសមត្ថភាព១០០ភាគរយ មានន័យថា អាចឃើញអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Camp Nou សម្រាប់ការប្រកួត El Clasico នៅថ្ងៃទី២៤ ខែតុលាខាងមុខ។ នេះគឺជាដំណឹងល្អជាពិសេសសម្រាប់ក្រុមបាសេឡូណាបន្ទាប់ពីការខកចិត្តក្នុងការចាប់ផ្តើមរដូវកាល និងការប្រកួតក្នុងផ្ទះដ៏ធំបានកើតឡើង។ការប្រកួត៣លើកបន្ទាប់របស់ក្រុម Barcelona គឺនៅឯកីឡដ្ឋាន Camp Nou ហើយសក្តានុពលនៃសមត្ថភាពប្រមូលផ្តុំគ្នាអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ អាចជាការជំរុញដ៏សំខាន់សម្រាប់ការប្រកួតធំៗរបស់ក្លិបនេះ។

ដំបូងក្រុម Valencia នឹងប៉ះក្រុមម្ចាស់ផ្ទះ Barcelona នៅថ្ងៃអាទិត្យទី១៧ ខែតុលាបន្ទាប់មក ក្រុម Dynamo Kiev ទៅលេងក្នុងទឹកដី Camp Nou ខណៈដែល Barcelona សម្លឹងរកពិន្ទុដំបូងនៃក្របខ័ណ្ឌ Champions League នៃរដូវកាលនេះ ហើយទីបំផុតពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមReal Madrid ក្នុងការប្រកួតធំបំផុតរបស់ពួកគេនៅថ្ងៃអាទិត្យទី២៤ ខែតុលាខាងមុខ។

ព័ត៌មាននេះនឹងក្លាយជាដំណឹងដ៏ល្អសម្រាប់ប្រធានក្លិបលោក Joan Laporta ដែលទើបតែប៉ុន្មានថ្ងៃមុននេះបានស្នើសុំឱ្យរដ្ឋាភិបាលកាតាឡាន់ពិចារណាឡើងវិញអំពីជំហររបស់ពួកគេដែលអនុញ្ញាតឱ្យមានសមត្ថភាពត្រឹមតែ៦០ភាគរយប៉ុណ្ណោះ ខណៈតំបន់ផ្សេងទៀតបានវិលត្រឡប់មកសភាពដើមវិញ។

លោក Pere Aragones មន្ត្រីជាន់ខ្ពស់តំបន់កាតាឡាន់បានបញ្ជាក់ថា“យើងត្រឡប់មកសមត្ថភាពវិញ ១០០ភាគរយសម្រាប់ព្រឹត្តិការណ៍វប្បធម៌និងកីឡាក៏ដូចជាបដិសណ្ឋារកិច្ច ប៉ុន្តែទោះយ៉ាងណាការប្រើប្រាស់ម៉ាស់នឹងនៅតែជាកាតព្វកិច្ចផងដែរ” ៕

...

ដោយ៖ ភារៈ(រូបភាព ៖ MARCA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print